photo of Jose Mourinho
លោក​ Jose Mourinho

លោក​ Jose Mourinho ​បាន​ហៅ​ក្រុម Manchester United ​ថា​ជា​ក្រុម Manchester City B ​ប៉ុន្តែ​ក៏​ជា​បេក្ខភាព​ល្អ​ប្រជែង​ពាន​ផង​ដែរ​។

photo of Manchester United
ក្រុម បិសាច ក្រហម Manchester United

លោក Jose Mourinho ​បាន​ចូល​ខ្លួន​ជា​អ្នក​ធ្វើ​ការ​ឱ្យ Sky Sports ​ហើយ ​ដោយ​ការងារ​ដំបូង​របស់​លោក​គឺ​វិភាគ​ទៅ​លើ​លីគ​កំពូល​អង់គ្លេស​​និង​ក្រុម Man Utd ​ប៉ះ Chelsea ​តែ​ម្ដង។ សម្រាប់​រដូវ​កាល​ថ្មី​នេះ​ដែរ អតីត​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​រូប​នេះ ​បាន​ជ្រើស​រើស​ក្រុម​៤​ដែល​អាច​ប្រជែង​យក​ពាន​រង្វាន់​បាន​រដូវ​កាល​នេះ។ ​ក្រុម​ទាំង​៤​នោះ​រួម​មាន Man City , Liverpool , Spurs ​និង Man City B ​។ ដោយ​ក្រុម Man City B ​នេះ គឺ​លោក Jose ​សំដៅ​ទៅ​លើ​ក្រុម Man Utd ​នេះ​ឯង។

photo of Jose Mourinho
លោក​ Jose Mourinho

អតីត​អ្នក​ចាត់ការ​ក្រុម Man Utd ​ខាង​លើ​បាន​បញ្ជាក់​ថា​លោក​មិន​ជ្រើស​រើស​ក្រុម Arsenal , Chelsea ​ដោយសារ​តែ​ពួកគេ​មិន​បាន​ត្រៀម​ខ្លួន​ឱ្យ​ល្អ​ឡើយ។ ខុស​ពី​ក្រុម Man Utd ​និង Spurs ​ដែល​ពួកគេ​បាន​ត្រៀម​ខ្លួន​ទិញ​កីឡាករ​ថ្មី​ចូល លេង​ប្រកួត​មិត្តភាព​បើក​រដូវ​កាល​បាន​យ៉ាង​ល្អ៕