លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ក្រោយ​ឈ្នះ​ប្រកួត​នឹង​ Arsenal ក្នុងលិទ្ធផល ២ ទល់នឹង ០ ដោយ​លោក​ពេញ​ចិត្ត​នឹង​ខ្សែ​ការពារ​ Trent Alexander-Arnold ជា​ខ្លាំង​ បើ​នរណា​ហ៊ាន​រិះ​គន់​គេ​ថា​លេង​មិន​កើត​ លោក​នឹង​ទៅ​ដាក់​អ្នក​នោះ​ឲ្យ​ដេក​តែ​ម្ដង​។

Trent Alexander-Arnold នឹង Jurgen Klopp
Trent Alexander-Arnold នឹង Jurgen Klopp

លោក​ Klopp បាន​និយាយ​ថា​៖” ប្រសិន​បើ​មាន​នរណា​ម្នាក់​និយាយ​ថា​ Trent លេង​ការពារ​មិន​កើត​ ពួក​គេ​គួរ​តែ​មក​ជួប​ខ្ញុំ​មក​ ខ្ញុំ​នឹង​ដាក់​ពួក​គេ​ឲ្យ​ដេក​តែ​ម្ដង​។ ខ្ញុំ​មិន​ឮ​ពាក្យ​រិះគន់​ថា​គេ​អញ្ចឹង​ទៀត​នោះ​ទេ​ ខ្ញុំ​មិន​ដឹង​ថា​ គេ​គួរ​ធ្វើ​ម៉េច​ទៀត​ បើ​ល្អ​យ៉ាង​ហ្នឹង​ហើយ​នោះ​ “។

លោក​បាន​បន្ត​ថា​៖” ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​។ ដូច​នៅ​ពេល​នោះ​ក្នុង​តង់​ទី​២ យើង​បាន​ការពារ​ខ្សែ​ប្រយុទ្ធ​គេ​ឲ្យ​ស៊ុត​ចូល​ ដោយ​ Martinelli ខំ​អូស​បាល់​មក​រក​ស៊ុត​ តែ​ត្រូវ​បាន​ Trent យើង​ការពារ​ជាប់​បាន​ល្អ​តែ​ម្ដង​។ Martinelli គេ​ជា​កីឡាករ​មាន​ទេពកោសល្យ​មួយ​រូប​ ការពារ​បាល់ទាត់​គេ​ជាប់​គឺ​ជា​រឿង​មិន​ធម្មតា​នោះ​ទេ​ “។

នៅ​ក្នុង​ពេល​នេះ​ Liverpool ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​ទី​២ ក្នុង​ការ​ប្រកួត​ Premier League ដោយ​មាន​ ៦៩ពិន្ទុ​ នៅ​ក្រោយ​តែ ​១ពិន្ទុ​ នឹង​ក្លឹប​ Manchester City ដែល​ជា​ក្រុម​ឈាន​មុខ​គេ​ប៉ុណ្ណោះ​ ដែល​មាន​ ៧០ពិន្ទុ​៕