អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោកគ្រូ​ Lee​ ត្រូវ​បាន​ក្លិប​នៅ​លីគ​កំពូល​វៀតណាម​ Hoàng​ Anh Gia Lai តែងតាំង​ជា​នាយក​បច្ចេកទេស​ ដោយ​ចុះ​កុង​ត្រា​រយៈពេល​មួយ​ឆ្នាំ ។

Lee​ Tae Hoon
លោក​ Lee​ Tae Hoon ចុះ​កុង​ត្រាជានាយក​បច្ចេកទេស នៅ​ក្លិប Hoàng​ Anh Gia Lai

Hoàng Anh Gia Lai FC ជាក្លិបដ៏ធំ និង ចំណាស់មួយនៅក្នុងលីគកំពូលវៀតណាម ដែលធ្លាប់ឈ្នះជើងឯក ២ ឆ្នាំជាប់គ្នា រដូវកាល ២០០៣ និង ២០០៤ តែបានបញ្ចប់លីគ ២០១៨ ដោយមិនសូវបានល្អ ត្រឹមចំណាត់ថ្នាក់លេខ ១០ (១៤ក្រុម) ។

គួររំលឹកផងដែរថា លោក Lee Tae Hoon គឺជាគ្រូបង្វឹកដែលដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានយូរជាងគេ និង ច្រើនដងជាងគេ ដោយដឹកនាំប្រកួតសរុប ៤៥ ដង ឈ្នះ ១៦ ដង ស្មើ ៤ ដង និង ចាញ់ ២៥ ដង ក្នុងការដឹកនាំ ២ លើក ដោយលើកទី១ ឆ្នាំ ២០១០ ដល់ ២០១២ និង លើកទី ២ ឆ្នាំ ២០១៣ ដល់ ២០១៧ ៕