លោក​ Leonardo Araujo នាយក​កីឡា​បាល់ទាត់​របស់​ក្លឹប​ Paris Saint Germain បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ L’Equipe នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​នៅ​តែ​ជឿជាក់​ក្លឹប​លោក​អាច​នៅ​ឱកាស​ បន្ត​កុងត្រា​ថ្មី​ជា​មួយ​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ។

Leonardo Araujo
Leonardo Araujo

លោក​ Leonardo បាន​និយាយ​ថា​៖” តើ​មាន​ឱកាស​ប៉ុន្មាន​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ Mbappe ? ខ្ញុំ​មិន​អាច​និយាយ​ឲ្យ​បាន​ច្បាស់លាស់​ទេ​ តែ​យ៉ាង​ណា​យើង​នៅ​តែ​មាន​ឱកាស​អាច​ធ្វើ​បាន​ “។

លោក​បាន​បន្ត​ថា​៖” ដរាប​ណា​មិន​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​ផ្សេង​ យើង​នឹង​ព្យាយាម​គ្រប់​បែប​យ៉ាង​ទាំង​អស់​ ក្លឹប​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​ Mbappe ព្រម​នៅ​បន្ត​ជា​មួយ​យើង​ទៀត​។

បើ​តាម​សារព័ត៌មាន​ចុះ​ផ្សាយ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Mbappe តែង​បដិសេធ​រាល់​សំណើ​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ PSG ដោយ​កាល​ពេល​ថ្មីៗ​ ក្លឹប​នឹង​ផ្ដល់​ប្រាក់​លើក​ចិត្ត​ជាង​ ១១០លាន​ដុល្លារ​ឲ្យ​តែ​ព្រម​បន្ត​កុងត្រា​ថ្មី​ ជា​មួយ​នឹង​ប្រាក់​ពលកម្ម​ក្បែរ​១លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ យ៉ាង​ខាង​ខ្សែ​ប្រយុទ្ធ​នេះ​មិន​ទាន់ឆ្លើយ​យ៉ាង​ណា​នោះ​ទេ​។

Mbappe នឹង​អស់​កុងត្រា​នឹង​ PSG នៅ​ចុង​រដូវកាល​នេះ​។ កីឡាករ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ចង់​ផ្លាស់​កាន់​ Real Madrid ហើយ​ក្លឹប Real Madrid ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ផង​ដែរ​ក្នុង​ការ​ទទួល​យក​គេ​សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​៕