លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបទទួលមរណះភាពនៅវ័យ៥៤ឆ្នាំ
លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបដ៏មានឥទ្ធិពលមួយរូប បានបាត់បង់ជីវិតនៅវ័យ៥៤ឆ្នាំ ដោយសារតែបញ្ហាសុខភាព។ នេះបើយោង Mirror ។

លោកជាភ្នាក់ងារកីឡាករបស់ Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងកំពូលកីឡាករជាច្រើនរូបទៀត។
បើតាមសារព័ត៌មានជាច្រើននៅប្រទេសអ៊ីតាលីគឺលោកបានស្លាប់ដោយសារតែជំងឺសួត ដោយលោកធ្លាប់ចូលបន្ទប់វះកាត់ព្យាបាលម្ដងរួចមកហើយកាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែព័ត៌មានមួយនេះមិនបានទម្លាយនៅពេលនោះឡើយ។
គួរបញ្ជាក់ផងដែរថា លោក Mino Raiola ចាប់ផ្ដើមអាជីពជាភ្នាក់ងារកីឡាករនេះចាប់តាំងពីឆ្នាំ១៩៩៣រហូតមក ដោយលោកមានភាពជោគជ័យនៅក្នុងអាជីពនេះខ្លាំង និងមានមជ្ឈដ្ឋានបាល់ទាត់ទទួលស្គាល់៕