លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​មុន​ត្រៀម​ប្រកួត​នឹង​ Peterborough ក្របខ័ណ្ឌ​ FA ដោយ​បង្ហាញ​ពី​ភាព​ពេញ​ចិត្ត​នឹង​ Jack Grealish ដោយ​ថា​ក្លឹប​លោក​មិន​មែន​ទិញ​គេ​មក​ឲ្យ​មក​ស៊ុត​ចូល​ឲ្យ​បាន​ ៤៥គ្រាប់​នោះ​ទេ​។

Jack Grealish នឹង​ Pep Guardiola
Jack Grealish នឹង​ Pep Guardiola

រហូត​មក​ទល់​នឹង​ពេល​នេះ​ អ្នកគាំទ្រ​ អ្នក​វិភាគ​បាល់ទាត់​ជា​ច្រើន​មាន​មន្ទិល​សង្ស័យ​នឹង​សមត្ថភាព​ Jack Grealish នៅ​ក្លឹប​ Manchester City ដោយ​សារ​តែ​តម្លៃ​ខ្លួន​ខ្សែ​បម្រើ​រូប​នេះ​ត្រូវ​បាន​ខាង​ក្លឹប​នេះ​ចំណាយ​អស់​ ១៣៩លាន​ដុល្លារ​ក្នុង​ការ​ទិញ​យក​ រី​លទ្ធផល​ហាក់​ដូច​មិន​សម​នឹង​តម្លៃ​។

​មក​ទល់​នឹង​ពេល​កីឡាករ​នេះ​ចូល​លេង​ឲ្យ​ Man City បាន​ ២៥ប្រកួត​ តែ​ទើប​ស៊ុត​ចូល​បាន​ ៣គ្រាប់​ប៉ុណ្ណោះ​ ដោយ​ Jack Grealish ខ្លួន​ក៏​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នេះ​ផង​ដែរ​ ដោយ​គេ​ធ្វើ​យ៉ាង​ណា​ឲ្យ​ល្អ​ជាង​នេះ​ ជា​ពិសេស​គឺ​រក​គ្រាប់​បាល់​ និង​ Assist ឲ្យ​បាន​ច្រើន​។

យ៉ាង​ណា​លោក​ Pep បាន​បដិសេធ​នឹង​បញ្ហា​ទាំង​អស់​ហ្នឹង​ដោយ​ថា​ Grealish ស្ដាប់​តាម​អ្នក​ដទៃ​ច្រើន​ពេក​។ លោក​បាន​បន្ត​ថា​ខ្សែ​បម្រើ​រូប​នេះ​នៅ​តែ​គ្រាន់​បើ​ គេ​ប៉ះ​បាល់​បាន​ លេង​អី​បាន​ដូច​កាល​នៅ​ Aston Villa ដោយ​លោក​បញ្ជាក់​បន្ថែម​ថា​ លឹប​លោក​មិន​មែន​ទិញ​គេ​មក​ឲ្យ​មក​ស៊ុត​ចូល​ឲ្យ​បាន​ ៤៥គ្រាប់​នោះ​ទេ៕