លោក Ralf Rangnick មិនបន្តធ្វើជាអ្នកប្រឹក្សារបស់ក្លឹប Man United នោះទេ
លោក Ralf Rangnick មិនបន្តធ្វើជាអ្នកប្រឹក្សារបស់ក្លឹប Manchester United ក្នុងរយៈពេល២ឆ្នាំទៅមុខបន្ទាប់ពីចប់ពីតំណែងអ្នកចាត់ការបណ្ដោះអាសន្នក្លឹបក្នុងរដូវកាលនេះ ដូចអ្វីដែលកុងត្រាដែលភាគីទាំងពីរបានព្រមព្រៀងគ្នានោះទេ។

មូលហេតុនៃការបន្តធ្វើជាអ្នកប្រឹក្សារបស់ Man Utd នេះគឺលោក Rangnick បានធ្វើការបកស្រាយនៅក្នុងសន្និសីទកាសែតថា គឺលោកចង់ផ្ដោតតែលើការងារជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិអូទ្រីស ដែលលោកត្រូវបានតែងតាំងឲ្យមកដឹកនៅរដូវកាលថ្មីខាងមុខទៅ រហូតដល់ឆ្នាំ២០២៤។
ដោយសារតែបែបនេះហើយទាំងភាគីលោក Rangnick ក៏ដូចជា Man Utd ក៏បានសម្រេចគ្នារំសាយកុងត្រាជាអ្នកប្រឹក្សារបស់ក្លឹបនេះ។
គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ Rangnick ទៅលើ Man Utd ក្នុងរដូវកាលឆ្នាំ២០២១/២២ គឺបានធ្វើឲ្យអ្នកគាំទ្រ Man Utd គឺមានរំពឹងទុកខុសពីអ្វីដែលលទ្ធផលទទួលបាន។ ក្នុងរដូវកាលនេះ Man United ធ្លាក់ដល់លេខ៦ ក្នុងតារាងប្រកួត PL ដោយធ្លាក់ទៅលេង UEFA Europa League នៅរដូវកាលក្រោយ៕