លោក Rangnick ប្រាប់មូលហេតុដូរ Pogba ចេញក្នុងប្រកួតម្សិលមិញ
លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United បានបកស្រាយពីមូលហេតុ ដែលសុខៗលោកបានប្ដូរ ខ្សែបម្រើ Paul Pogba ចេញក្នុងនាទីទី៦៧ ដោយជំនួសវិញដោយ ខ្សែបម្រើ Fred ក្នុងការប្រកួតទល់នឹង Leed United ក្នុងលទ្ធផល ៤ ទល់នឹង ២ កាលពីម្សិលមិញ។

លោក Rangnick បាននិយាយថា៖” Pogba គេធ្វើបានល្អខ្លាំងណាស់ក្នុង ៦០នាទីដំបូង តែក្រោយគេហាក់បីដូចជារាងហត់បន្តិច ដែលនេះជារឿងធម្មតាទេសម្រាប់អ្នកសម្រាកយូរដោយសារតែមានរបួសដូចជាគេ។ តែយ៉ាងណាយើងធ្វើនៅតែបានល្អណាស់ ក្រោយប្ដូរដាក់កីឡាករមានកម្លាំងពេញដូចជា Fred និង Anthony Elanga ចុងបញ្ចប់ពួកគេជាអ្នករកគ្រាប់បាល់ឲ្យឈ្នះប្រកួត “។
លោកក៏បានលើកឡើងផងដែរថា ការប្ដូរកីឡាករ Pogba ចេញដាក់ Fred ចូលអីហ្នឹង លោកមិនរំពឹងថាពួកគេស៊ុតចូលអីទេ គ្រាន់តែចង់ឲ្យមានតុល្យភាព និងកម្លាំងក្នុងក្រុមដូចកាលប្រកួតនៅតង់ទី១តែប៉ុណ្ណោះ។
នៅក្នុងការប្រកួតខាងលើ Man Utd បាននាំមុខ ២គ្រាប់មុនដោយ Maguire និង Bruno យ៉ាងណា Leed តាមទាន់វិញនៅដើមតង់ទី២ យ៉ាងណា Man Utd វាយបក២គ្រាប់បន្ថែមវិញដោយ Fred និង Elanga ៕