Photo of Ryan Giggs
Ryan Giggs coach of Walse

លោក​ Ryan Giggs បានបង្ហាញពីអារម្មណ៍ពេលធ្វើជាគ្រូបង្វឹករបស់ក្រុមវេលន៍ជាលើកដំបូងនៅពេលដែលក្រុមលោកប៉ះនឹងប្រទេសចិន។

លោកបាននិយាយថា ” វាគឺជាឱកាសដ៏ធំមួយសម្រាប់ខ្ញុំដែលគ្រប់គ្រងលើក្រុមវេលជាលើកដំបូងប្រឆាំងនឹងប្រទេសចិន។ ខ្ញុំមិនអាចនិយាយបានថា ខ្ញុំស្រលាញ់រាល់គ្រប់នាទីនោះទេដោយសារតែខ្ញុំភ័យខ្លាំងពេក”។

ជាក់ស្តែងវាគឺជាលទ្ធផលដ៏អស្ចារ្យមួយដែលបានផ្តួលចិន 6-0 និងជាឱកាសដ៏អស្ចារ្យមួយដែលខ្ញុំរីករាយពេលដែលបានដឹកនាំការងារទាំងអស់នោះវាគឺជាការប្រសើរជាងការទទួលជ័យជម្នះទៅទៀត។

បុរស​វ័យ​៤៤​ឆ្នាំ​ទៅ​អង្គុយ​កៅអី​លោក Chris Coleman ដែល​សុំ​លា​ឈប់​​ទៅ​​ Sunderland ហើយ​បាន​ដឹកនាំ​វែល​ដំបូង​ដោយ​យក​ឈ្នះ​ចិន​ ៦-០ នៅ​ពាន​ China Cup​។​ យ៉ាង​ណា​ Giggs បាន​ប្រាប់​ពី​អារម្មណ៍​ខុស​គ្នា​កាល​លេង​ជា​កីឡាករ​ដំបូង​ និង​ពេល​ដឹកនាំ​ជម្រើស​ជាតិ។

លោកបានបន្ថែមទៀតថា “ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង​ជាង​ពេល​ដែល​លេង​ខ្លួន​ឯង​លើ​ទីលាន។​ ការងារ​គ្រូ​ជម្រើស​ជាតិ​មាន​ពេល​ទំនេរ​ច្រើន ពេល​ខ្លះ​២​ ឬ​៣​ខែ​ទើប​ប្រកួត​ម្ដង”។

Giggs ជាប់​​ជា​កីឡាករ​លេង​នៅ​ Premier League បាន​​ច្រើន​ជាង​គេ​ទី​ពីរ​ក្រោយ​បង្ហាញ​ខ្លួន​ចំនួន​៦៣២​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​១១៤​គ្រាប់​ឲ្យ​ Man United។ ក្នុង​អាជីព​​គ្រូ​បង្វឹក​វិញ​លោក​ធ្លាប់​ដឹកនាំ ​United មួយ​ប៉ុណ្ណោះ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន​កាល​ពី​ឆ្នាំ​២០១៤៕

ប្រភព៖ skysports