photo of Antoine Griezmann
Antoine Griezmann​ of Atletico Madrid

លោក Diego Simeone គ្រូបង្វឹក Atletico Madrid បាននិយាយថា លោកមិនមានការព្រួយបារម្ភចំពោះរបាយការណ៍ថ្មីៗនេះ ដែលផ្សារភ្ជាប់ជាមួយខ្សែប្រយុទ្ធ Antoine Griezmann ទៅកាន់ក្លឹប Barcelona នោះទេ។

ការពិតណាស់ថ្មីៗនេះ មានកីឡាករជាច្រើនរបស់ក្លឹប Barcelona បានធ្វើការគាំទ្រអោយក្លឹបរបស់ខ្លួន តាមទិញកីឡាករ Antoine Griezmann ពីក្រុម Atletico Madrid នៅរដូវកាលក្រោយនេះផងដែរ។

ក្រុមកំពូលតារាង La Liga មួយនេះ កំពុងតែត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណជា 122លានដុល្លារអាមេរិក ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ មកកាន់ទឹកដី Camp Nou ៕

ប្រភពពី៖ goal