photo of Zinedine Zidane
Zinedine Zidane ជា​អ្នក​ចាត់ការ​ក្រុម​ Real Madrid

ដំណឹង Keylor Navas ​សុំ​ក្លឹប​ Real Madrid ​ចាកចេញ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង ​កំពុង​កើត​មាន​ឡើង​ជា​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ ​បន្ទាប់​ពី​រូបគេ​បាន​ធ្លាក់​ទៅ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​២។

photo of Keylor Navas
អ្នកចាំទី Keylor Navas

ចំពោះ​រឿង​ខាង​លើ​នេះ​ដែរ Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​បង្ហាញ​យោបល់​ថា​៖ “ខ្ញុំ​មិន​អាច​ស្រមៃ​ក្រុម​នេះ​ដោយ​គ្មាន​គាត់​បាន​ទេ។ គាត់​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម។ គាត់​តែងតែ​សំខាន់​ក្នុង​ក្រុម​មិន​ថា​ពេល​នេះ​ឬ​ពេល​មុខ​នោះ​ទេ។ គាត់​មិន​ទាន់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​ចង់​ចាកចេញ​ដូច​ការ​ចុះ​ផ្សាយ​ឡើយ។ គាត់​នៅ​ជាមួយ​យើង ​ហើយ​គាត់​តែងតែ​ចង់​ចូល​លេង​ជួយ​ក្រុម​ជា​និច្ច”។

Navas ​ជា​អ្នក​ចាំ​ទី​ដែល​នៅ​ជាមួយ Zidane ​និង​ជួយ​លោក​លើក​ពាន​រង្វាន់ UEFA Champions League ​បាន​ដល់​ទៅ​៣​សម័យ​កាល​ជាប់​គ្នា​ឯ​ណោះ៕