លោក Zinedine Zidane ចេញសារមួយព្រមានកីឡាករ Real Madrid ក្រោយប្ដូរ Courtois ចេញថ្ងៃប្រកួត UCL

អ្នកដឺកនាំ Real Madrid លោក Zinedine Zidane បានព្រមានកូនក្រុមទាំងអស់របស់លោក ថាគ្មាននរណាម្នាក់អាចធានាកៅអីជម្រើស១១នាក់ដំបូងបានឡើយ ក្រោយមានការផ្លាស់ប្ដូរ អ្នកចាំទីដៃទី១ Thibaut Courtois ហើយជំនួសមកវិញដោយ Alphonse Areola នៅពាក់កណ្ដាលការប្រកួត Champions League ទល់នឹង Club Brugge។
Courtois ត្រូវរកការជេប្រមាថពីអ្នកគាំទ្រ Real Madrid ហើយក្រោយមកត្រូវបានប្ដូរចេញពេលចប់តង់ទី១ ដោយសារបញ្ហាក្រពះ នៅទឹកដី Santiago Bernabeu។

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ត្រូវបានជំនួសដោយអ្នកចាំទីបារាំង Alphonse Areola ដែលអ្នកគាំទ្រភាគច្រើន ចង់ឲ្យជាប់ជម្រើស១១នាក់ដំបូង នៅក្នុងការប្រកួត។
នៅក្នុងសន្និសីទសារពត៌មាន មុនការប្រកួតទល់នឹងក្រុម Granada មកដល់ លោក Zidane បាននិយាយថា៖ “យុត្តិធម៌ឬអត់ [ចំពោះការជេរប្រមាថពីអ្នកគាំទ្រ] គេដឹងពីរឿងនេះ គេពិតជាទ្រាំទ្របាន។ គេដឹងថា គ្រប់គ្នា គួរជាអ្នកត្រូវបានស្ដីបន្ទោសសំរាប់ការប្រកួតនៅតង់ទី១ទល់នឹង Brugge យើងមិនចាំបាច់សើរើឡើងវិញនោះទេ។

“ខ្ញុំអាចនិយាយទៅកីឡាករគ្រប់គ្នា ខ្ញុំអាចនិយាយរឿងទាំងនេះបាន ប៉ុន្ដែមិនមែនបន្ទាប់ពីការប្រកួតទល់នឹង Brugge នោះទេ។ យើងដឹងនូវអ្វីដែលយើងបានធ្វើ នៅក្នុងតង់ទី២ ក៏មិនអស្ចារ្យនោះដែរ, ប៉ុន្ដែយើងបានវាយបក ហើយធ្វើឲ្យការប្រកួតប្រែប្រួល។
“ខ្ញុំមិនដែលនិយាយថា កីឡាករណាម្នាក់អាចធានាកៅអីជម្រើស១១នាក់ដំបូងបាននោះទេ។ យើងមានកីឡាករ២៥រូប ហើយខ្ញុំនឹងផ្ដល់ទំនុកចិត្ដដល់ពួកគេ ពីការចាប់ផ្ដើមរហូតដល់បញ្ចប់។”