លោក សាយ សំអាល់ ក្លាយជាប្រធានកិត្តិយសក្លឹបបាល់ទាត់បឹងកេត
15 Sep 2018 - 13:56:31 SHARE

លោកសាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានយល់ព្រមធ្វើជាប្រធានកិត្តិយសក្លឹបបាល់ទាត់បឹងកេត ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា៣ជំនាន់មកនេះ។ ដែលបានផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីកាលពីខែឧសភា ឆ្នាំ២០១៨។ នេះបើយោងតាមទំព័រហ្វេសប៊ុកក្លិបបាល់ទាត់បឹងកេត។
យោងតាមសារជូនដំណឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប បានសរសេររ ថា”ក្លឹបបមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដល់កិត្តិយសធ្វើជាប្រធានកិត្តិយសរបស់ក្លឹបបាល់ទាត់បឹងកេតចាប់ពីពេលនេះតទៅ ។ លើសពីនេះទៅទៀត ក្លឹបបាល់ទាត់បឹងកេត និងសហ ភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើជាដៃគូសហការគ្នា ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ យុវជន និងបរិស្ថានផងដែរ”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព