អតីតខ្សែប្រយុទ្ធក្លិប Aston Villa លោក Gabriel Agbonlahor បានបង្ហាញការយល់ឃើញថា ស្ទាយន៍ លេងរបស់កីឡាករ Cristiano Ronaldo មិនត្រូវគ្នាជាមួយនឹងរបៀបលេងរបស់ Manchester United ឡើយ។

Gabriel Agbonlahor
Gabriel Agbonlahor

ជាការពិតណាស់ ចាប់តាំងពី Ronaldo បានវិលត្រឡប់មកកាន់កីឡដ្ឋាន Old Trafford វិញកាលពីដើមរដូវកាល គឺ រូបគេរកបាន៦គ្រាប់ហើយក្នុងចំណោមការបង្ហាញខ្លួន៨លើកឲ្យក្រុម ខណៈ រូបគេទើបតែរកបានមួយគ្រាប់ជ័យជម្នះជួយ Man Utd វាយបកយកឈ្នះ Atalanta ក្នុងលទ្ធផល ៣ទល់នឹង២ ផងដែរនៃក្របខណ្ឌ Champions League។

លោក Agbonlahor បាននិយាយថា៖ Ronaldo ពិតជាលេងអន់មែនទែនកាលពីរដូវកាលមុនជាមួយ Juventus។ រដូវកាលនេះជាមួយ​ Man Utd ដូចគ្នា គឺ គាត់មិនសូវរកបានគ្រាប់ដ៏អស្ចារ្យឲ្យក្រុមនៅឡើយទេ។ របៀបលេងរបស់គាត់មិនសម្របទៅនឹងអ្វីដែល Man Utd ចង់លេងឡើយ៕