photo of Aiyawatt Srivaddhanaprabha
លោក Aiyawatt Srivaddhanaprabha ត្រូវបានប្រកាសតែងតាំងជាផ្លូវការជាប្រធានក្លិបថ្មីរបស់ Leicester City

លោក Aiyawatt Srivaddhanaprabha ត្រូវបានប្រកាសតែងតាំងជាផ្លូវការជាប្រធានក្លិបថ្មីរបស់ Leicester City ជំនួសឪពុករបស់គេ Vichai Srivaddhanaprabha ដែលបានបាត់បង់ជីវីតដោយសារធ្លាក់ឧទ្ធម្ភាគចក្រក្នុងខែតុលាឆ្នាំ២០១៨កន្លងទៅ។

 Aiyawatt Srivaddhanaprabha
Aiyawatt Srivaddhanaprabha

លោក Aiyawatt វ័យ៣៤ឆ្នាំ បានដើរតួនាទីជាប្រធានក្លិបស្ដីទីតាំងពីក្រោយបាត់បង់ឪពុកមក។ ពេលនេះលោកក្លាយជាប្រធានក្លិបពេញសិទ្ធិនិងបានលើកឡើងថាជាកិត្តិយសសម្រាប់លោកក្នុងការធ្វើជាប្រធានក្លិបដ៏អស្ចារ្យមួយនេះ។ លោកតាំងចិត្តថានឹងដឹកនាំគ្រួសារ Leicester City ទៅកាន់ជំពូកថ្មីបន្ថែមពីលើភាពវិសេសអស្ចារ្យស្រាប់របស់ក្លិប។

សូមជម្រាបថា គ្រួសារត្រកូល Srivaddhanaprabha ដែលជាមហាសេដ្ឋីថៃ បានទិញក្លិប Leicester City ក្នុងឆ្នាំ២០១០ និងបានជួយក្លិបនេះឡើងមក Premier League វិញក្នុងឆ្នាំ២០១៤ ហើយបានឈ្នះជើងឯកយ៉ាងកក្រើកពិភពលោកក្នុងរដូវកាល២០១៥-១៦។

Leicester នឹងចាប់ផ្ដើម Premier League រដូវកាល២០១៩-២០ ដោយទទួល Wolves នៅថ្ងៃអាទិត្យទី១១ខែសីហា៕