photo of Alexis Sanchez
Alexis Sanchez and Mesut Ozil at Arsenal

លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal ជឿជាក់ថា Mesut Ozil និង Alexis Sanchez ចង់ស្នាក់នៅក្លឹបបន្តទៀត ។

កីឡាករទាំងពីររូបនេះមិនមានកុងត្រានៅរដូវក្តៅនេះទេ ហើយអាចនឹងត្រូវលក់ក្នុងខែមករា​ ។

Sanchez បានរកគ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះ 2-0 របស់ក្រុមកាំភ្លើងធំ Arsenal លើក្រុម Tottenham នៅថ្ងៃសៅរ៍ខណៈដែល Ozil ត្រូវបានគេដាក់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួត ។

លោក Wenger បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថាពួកគេស្រឡាញ់ក្លឹបនិងស្រឡាញ់ក្រុម ប៉ុន្តែអ្វីៗផ្សេងទៀតនឹងត្រូវសម្រេចនៅពេលណាខ្ញុំពិតជាមិនដឹងទេ” ។

លោក Wenger បានបន្ថែមទៀតថា​ ពួកគេបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេម្តងទៀតក្នងការប្រកួតជាមួយក្រុម Tottenham ។ ខ្ញុំមិនដែលចោទសួរការប្តេជ្ញាចិត្តរបស់ពួកគេទេ។

 

ប្រភពពី៖ bbc