គ្រូបង្គោលរបស់ក្រុម Juventus លោក Massimiliano Allegri បានបៀបធៀបកូនក្រុមរបស់ខ្លួនកីឡាករ Dusan Vlahovic ជាមួយខ្សែប្រយុទ្ធ Erling Haaland របស់ Borussia Dortmund និង Kylian Mbappe របស់ Paris Saint-Germain។

Dusan Vlahovic
Dusan Vlahovic

ជាការពិតណាស់ នៅរដូវកាលនេះ Vlahovic ហាក់ត្រូវបានក្លិបធំៗនៅតំបន់ អឺរ៉ុប ចាប់អារម្មណ៍ខ្លាំងមែនទែន ក្នុងនោះមានទាំង Arsenal ផងដែរ ប៉ុន្តែចុងក្រោយរូបគេបានសម្រេចចិត្តផ្លាស់មកចូលរួមជាមួយក្លិបយក្សនៃប្រទេស អ៊ីតាលី វិញដោយ Juventus យកបានខ្សែប្រយុទ្ធ ស៊ែប៊ី រូបនេះពីក្រុម Fiorentina ក្នុងតម្លៃ ៩០ លានដុល្លាអាមេរិក។

លោក Allegri បានមានប្រសាសន៍លើកឡើងពី Vlahovic យ៉ាងដូច្នេះថា៖ “Vlahovic ជាកីឡាករម្នាក់ដែលពូកែរកគ្រាប់បាល់ ហើយគាត់មានលក្ខណៈមួយដែលពួកយើងកំពុងត្រូវការបំផុត។ ក្លិប​បានដំណើការលើរឿងនេះបានយ៉ាងល្អ ព្រោះខ្ញុំជឿថា គាត់ជាមួយ Haaland ឬក៏ Mbappe បច្ចុប្បន្នសុទ្ធតែជាកីឡាករល្អដាច់គេ”៕