អតីតខ្សែប្រយុទ្ធរបស់ Juventus លោក Amauri ជឿជាក់ថា Dusan Vlahovic នឹងក្លាយទៅជា Robert Lewandowski ទីពីរនាពេលអនាគត។

លោក Amauri
លោក Amauri

ជាការពិតណាស់ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅនេះ Juventus បានចំណាយទឹកប្រាក់រហូតដល់ទៅ ៦២.៨លានផោន (ឬប្រមាណ៨៥លានដុល្លារ) ផ្តល់ទៅកាន់ Fiorentina ដើម្បីនាំយក Vlahovic មករួមក្រុម ហើយ បច្ចុប្បន្ននេះគេរកបាន១គ្រាប់ហើយសម្រាប់ក្រុមថ្មី។   

លោក Amauri​ បាននិយាយថា៖ “Vlahovic មានគ្រប់យ៉ាងដើម្បីក្លាយទៅជាខ្សែប្រយុទ្ធល្អជាងគេបំផុតរបស់ Juventus។ គេអាចក្លាយជា Lewandowski នាពេលអនាគត។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត”៕