លោក Ancelotti ប្រាប់ពីមូលហេតុដែល Benzema លេងបានល្អនៅពេលដែលគ្មាន Ronaldo
គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti បានប្រាប់ពីមូលហេតុដែលកីឡាករ Karim Benzema បង្ហាញទម្រង់លេងបានល្អនៅពេលដែលគ្មានវត្តមានរបស់ Cristiano Ronaldo។

ជាការពិតណាស់ គ្រប់គ្នាពិតជាបានទទួលស្គាល់អំពីសមត្ថភាពរបស់ Benzema ចាប់តាំងពី Ronaldo ចាកចេញពី Real Madrid នៅក្នុងឆ្នាំ២០១៨ មក គឺ កីឡាករសញ្ជាតិបារាំងខាងលើ ពិតជាបានរួមចំណែកជួយក្រុមច្រើនមែនទែនទាក់ទងនឹងការស្វែងរកគ្រាប់បាល់ ជាក់ស្តែងនៅក្នុងរដូវកាលនេះគេបានជួយក្រុមឈ្នះពានរង្វាន់ La Liga ព្រមទាំងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ផងដែរ។
លោក Ancelotti បាននិយាយថា៖ “ខ្ញុំពិតជាពិបាកណាស់ក្នុងការហៅ Benzema ជា ខ្សែប្រយុទ្ធកណ្តាលពីព្រោះគាត់ជាកីឡាករដ៏អស្ចារ្យដែលរ៉ាប់រងនៅផ្នែកខាងលើ។ គាត់មិនមែនត្រឹមតែជាអ្នកគ្រាប់ទេច្រើនទេ ប៉ុន្តែគាត់ក៏រួមចំណែកបញ្ជូនបាល់ឲ្យមិត្តរួមក្រុម និង រួមចំណែកក្នុងការបង្កើតប្រព័ន្ធលេងផងដែរ។ ខ្ញុំគិតថា Benzema បានក្លាយជាអ្នកដឹកនាំក្រុមនៅពេលដែល Ronaldo ចាកចេញជាហេតុធ្វើឲ្យគាត់មានទំនួលខុសត្រូវ និង បានក្លាយជាផ្នែកដ៏សំខាន់មួយនៅក្នុងក្រុម”៕