លោក Ancelotti បានបង្ហាញការភ្ញាក់ផ្អើល និងមានការកោតសរសើរជាខ្លាំងទៅលើអ្នកចាំទី Thibaut Courtois បន្ទាប់ពីយប់មិញរូបគេបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ រហូតជួយឱ្យ Real Madrid បំបាក់ Liverpool នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions league។

Carlo Ancelotti
Carlo Ancelotti

គួរបញ្ជាក់ថា នៅក្នុងការប្រកួតយប់មិញ Real Madrid បានទទួលជ័យជម្នះទៅលើក្រុម Liverpool ក្នុងលទ្ធផល ១-០ ក្នុងនោះមួយគ្រាប់របស់ក្រុម អធិរាជសគឺរកបានដោយ Vinicius Jr. នៅនាទីទី ៥៩ ហើយតាមរយៈជ័យជម្នះមួយនេះបានធ្វើឱ្យក្លិបយក្សអេស្ប៉ាញឈ្នះជើងឯកពាន UCL ជាលើកទី ១៤ នៅក្នុងប្រវត្តិសាស្ត្រក្លិប។

ដកស្រង់ពាក្យសម្តីដើមលោក Ancelotti បាននិយាយពី Courtois យ៉ាងដូច្នេះថា៖ “ជាការពិត, ខ្ញុំសឹងតែមិនជឿលើអ្វីដែល Thibaut Courtois ធ្វើបានកាលយប់មិញឡើយ។ វាពិតជាមិនគួរឱ្យជឿនោះទេ។ ខ្ញុំពិតជារន្ធត់ខ្លាំងណាស់”៕