លោក Ancelotti អះអាងថា Super League គឺជារឿងកំប្លែង
លោក Carlo Ancelotti មិនដែលនឹកស្មានថាសញ្ញារនៃក្លឹបចំនួន ១២ ដែលបង្កើត European Super League ផ្ទាល់ខ្លួននឹងក្លាយជាការពិតទេ។

លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្រុម Everton យល់ថាការរៀបចំការប្រកួតក្របខ័ណ្ឌអឺរ៉ុប Super League គឺជារឿងលេងសើចព្រោះវាមិនអាចអនុវត្តបាន។ លោក Ancelotti អ្នកចាត់ការទូទៅរបស់ក្រុម Everton បាននិយាយថាគ្មានផ្លូវណាដែលវាអាចកើតឡើងបានឡើយ។

អ្នកចាត់ការជនជាតិអ៊ីតាលីរូនេះបាននិយាយ “ ប្រតិកម្មភ្លាមៗរបស់ខ្ញុំគឺពួកគេកំពុងលេងសើចនេះគឺជារឿងលេងសើច! វាជារឿងកំប្លែងព្រោះវានឹងមិនអាចកើតឡើងបានទេ។ វប្បធម៌កីឡានៅអឺរ៉ុបគឺខុសគ្នាពីកីឡាអាមេរិក។ មិនមែនដោយសារយើងនិយាយត្រូវហើយពួកគេខុសទេតែដោយសារវប្បធម៌របស់ប្រជាជនគឺខុសគ្នា។ នៅអាមេរិកកីឡាខុសគ្នា កីឡាគឺជាការកម្សាន្ត។

លោកបានបន្ថែមថា “បាល់ទាត់គឺជាកីឡាដំបូងហើយបន្ទាប់មកជាមួយនឹងការវិនិយោគច្រើនវាក៏ក្លាយជាអាជីវកម្មផងដែរ។ យើងត្រូវពិចារណាទាំងពីរ។ នេះជារឿងធម្មតាទេ” ។