លោក Antonio Conte គ្រោងនឹងបន្តអាជីពជាគ្រូបង្វឹករបស់គាត់នៅក្នុងប្រទេសអង់គ្លេសជាមួយក្រុម Tottenham Hotspur ។

Antonio Conte
Antonio Conte

ទោះបីជាមានពាក្យចចាមអារ៉ាមទាំងអស់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទាក់ទងអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះជាមួយក្រុមបិសាចក្រហម Manchester United ក៏ដោយប៉ុន្តែក្លឹបដែល Conte អាចនឹងទទួលបន្ទុកធ្វើជាអ្នកចាត់នោះគឺក្លឹបមាន់ខ្នាយមាស Tottenham Hotspur។

ក្រុមប្រឹក្សាភិបាលនៃក្រុមក្នុងទីក្រុងឡុងដ៍ទើបតែបានប្រកាសពីការបណ្តេញលោក Nuno Espirito Santo គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Tottenham កាលពី 4 ខែមុន។

យោងតាមសារពត័មានច្បាស់ការណ៍ Fabrizio Romano នាយកប្រតិបត្តិរបស់ក្លឹបលោក Fabio Paratici ទទូចថា Conte ត្រូវតែជាអ្នកជំនួសលោក Nuno Espirito Santo ។

អ្នកកាសែតរូបនេះបានអះអាងថាលោក Antonio Conte សុខចិត្តទទួលយកការផ្តល់ជូនមួយ ហើយរំពឹងថានឹងធ្វើឡើងនៅទីក្រុងឡុងដ៍ឆាប់ៗនេះ ខណៈដែលការពិភាក្សារវាងភាគីទាំងពីរដែលពាក់ព័ន្ធកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ។

គេរាយការណ៍ថា Conte ទាមទារកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយនឹងប្រាក់ឈ្នួល 15 លានអឺរ៉ូក្នុងមួយឆ្នាំ និងការធានានៃការផ្ទេរកីឡការ 3 ឬ 4 នាក់ក្នុងទីផ្សារដោះដូរកីឡាករនូវខែមករាខាងមុខនេះ៕