photo of Arsene Wenge
លោក Arsene Wenge ខិតជិតដល់ការចុះកិច្ចព្រមព្រៀងជាមួយនឹង AC Milan ហើយ

លោក Arsene Wenger ថ្មីៗនេះគឺកំពុងតែធ្វើការត្រឡប់ទៅក្នុងវិស័យបាល់ទាត់វិញក្នុងពេលឆាប់ៗនេះ។ គ្រូបង្វិកវ័យ៦៩ឆ្នាំរូបនេះគឺកំពុងតែស្ថិតក្នុងការចរចារអស់រយៈពេលជាច្រើនសប្ដាហ៍ជាមួយនឹងក្លឹប AC Milan នូវកិច្ចព្រមព្រៀងមួយដែលនឹងកៀកជិតមកដល់ក្នុងពេលខាងមុខនេះ។

លោក Wenger នឹងត្រូវជំនួសកន្លែងលោក Gennaro Gattuso ក្នុងក្លឹប Milan ហើយរូបគាត់ក៏នឹងត្រូវធ្វើការជាមួយនឹងអ្នកដឹកនាំខាងបច្ចេកទេសលោក Leonardo ដើម្បីអភិវឌ្ឍន៍គោលនយោបាយរបស់ក្លឹបផងដែរ។ វានៅមិនទាន់ដឹងច្បាស់នៅឡើយទេថា លោក Gattuso នឹងបន្តការនៅជាមួយ Milan ទៀតឫយ៉ាងណានោះ ប៉ុន្តែរូបគាត់នឹងស្ថិតក្នុងតួនាទីផ្សេងខុសពីមុន។

photo of Arsene Wenge
លោក Arsene Wenge ខិតជិតដល់ការចុះកិច្ចព្រមព្រៀងជាមួយនឹង AC Milan ហើយ

លោក Wenger ធ្លាប់បានមានការដាក់ឱ្យរង់ចាំនៅក្លឹប AC Milan ដោយលោក Paul Singer ។អ្នកជំនួយវ័យ៧៤ឆ្នាំរូបនេះ គឺជាអ្នកបង្កើត Elliot Management ដែលទើបតែបានដឹកនាំ AC Milan កាលពីពេលថ្មីៗនៅឆ្នាំនេះ។គាត់និងកូនប្រុសរបស់គាត់គឺជាអ្នកគាំទ្រដ៏ធំរបស់ Arsenal ហើយនោះគឺជាហេតុផលដែលពួកគេចង់ចុះកុងត្រាជាមួយលោក Wenger ។លើសពីនេះទៅទៀតលោក Ivan Gazidis ដែលជាអតិតនាយកប្រត្តិបត្តិរបស់ Arsenal នោះ គឺកំពុងតែនឹងមកចូលរួមជាមួយនឹង AC Milan នៅថ្ងៃទី១ធ្នូនេះផងដែរ។