អតីតគ្រូបង្វឹករបស់កាំភ្លើងធំ Arsenal លោក Arsene Wenger ក៏មានឈ្មោះក្នុងបញ្ចីរបស់ Manchester United ដែរ ព្រោះថា អនាគតន៏របស់លោក លោក Jose Mourinho កំពុងតែស្រពិចស្រពិល។

លោក Arsene Wenger ក៏មានឈ្នោះក្នងបញ្ចីរបស់ Manchester United ដែរ
លោក Arsene Wenger ក៏មានឈ្នោះក្នងបញ្ចីរបស់ Manchester United ដែរ

របាយការណ៏ជាច្រើនបានចុហផ្សាយថា ប្រធានក្លឹប Man Utd កំពុងពិចារណាលើតួនាទីរបស់លោក Mourinho ដោយសាតែលោកដឹកនាំក្រុមមិនបានល្អសោះតាំងពីដើមរដូវកាលជាពិសេស មានរឿងរ៉ាយខ្លះជាមួយកីឡាកររបស់ខ្លួនទៀត។

ពិតណាស់ បើទោះបីជាយកឈ្នះ 3-2 លើ Newcastle United កាលពីថ្ងៃសៅរ៍មុនក៏ដោយ ក៏ Mourinho នៅតែមានសម្ពាត់យ៉ាងខ្លាំង ខណៈពួកគេក៏រៀបចំពិភាក្សាគ្នានៅសប្តាហ៍នេះផងដែរ។

លោក Zidane មានឈ្មោះលិចធ្លោរខ្លាំងជាងគេក្នងការជំនួសដំណែងរបស់ Mourinho ប្រសិនបើគាត់ត្រូវគេបណ្តេញចេញ។ ប៉ុន្តែភ្នាក់ងាររបស់ Zidane បានបញ្ចាក់ថា គាត់គ្មានចំណាប់អារម្មណ៍ទៅធ្វើជាគ្រូបង្វឹកនៅប្រទេសអង់គ្លេសទេ ហើយបញ្ចាក់ទៀតថាអតីតគ្រូបង្វឹករបស់ Real Madrid រូបនេះសំរាក់ពីគ្រូបង្វឹកមួយរដូវសិន។

គ្រូបង្វឹកដែរសាក់សមនឹងដឹកនាំបិសាចក្រហមមានដូចជា អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte និងលោក Mauricio Pochettino គ្រូបង្វឹកក្រុម Tottenham Hotspur នឹង Arsene Wenger នេះឯង ៕

ប្រភព៖ Sportsactuantes