លោក Aurelio De Laurentiss ប្រធាន​ក្លឹប Napoli បាន​សម្តែង​ការ​សោកស្តាយ​ជុំវិញការ​បណ្តេញអតីត​គ្រូបង្វឹកលោក​ Carlo Ancelotti ហើយ​បាន​ដាក់​ ​លោក Gennaro Gattuso ឲ្យដឹកនាំបន្ត។

Aurelio De Laurentiss
លោក Aurelio De Laurentiss ប្រធាន​ក្លឹប Napoli

ប៉ុន្តែលទ្ធផល​នៅ​ក្រោម​ការ​ដឹកនាំ​របស់ Gattuso មិនបាន​ប្រសើរ​ឡើង​នោះទេ ស្របពេល​ពួកគេ​ប្រកួត​ចាញ់​ក្រុម Fiorentina ២-០ កាលពី​ថ្ងៃសៅរ៍​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាញ់​បួន​ក្នុង៥ប្រកួត​ចុងក្រោយ​នៅក្របខណ្ឌ​ Serie A ។
លោក Aurelio ចង់បាន​លោក Carlo វិលត្រឡប់​មកដឹកនាំវិញ។ ប៉ុន្តែនៅពេលនេះលោក Gattuso គ្រោងនឹង​ដឹកនាំ​ក្រុម​ចូល​រួម​ហ្វឹកហាត់។

លោក​ Carlo Ancelotti ,​ ​លោក Gennaro Gattuso

លោក Gattuso បាន​និយាយថា “ខ្ញុំបាន​និយាយជាមួយក្រុម ហើយ​ពួកគេ​បាន​ធ្វើ​ការសម្រេចចិត្តចូល​ហ្វឹកហាត់​។ វាគឺជា​ការ​សម្រេចចិត្តរបស់ពួកគេ។ យើ​ងត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ ពីព្រោះ​អ្វីដែលយើង​កំពុង​ធ្វើ​នៅ​ពេលនេះ​មិន​ទាន់ល្អ​គ្រប់គ្រាន់នៅឡើយទេ”៕