Dimitar Berbatov បាន​ប្រាប់​ទៅ​កាន់ Marcus Rashford ​ថា​គួរតែ​​កុំ​ខ្មាសអៀន​អី​ក្នុង​ការ​​សួរ​ទៅ​កាន់ Alan Shearer ឬ​ក៏​ Cristiano Ronaldo ​ដើម្បី​ឲ្យ​ជួយ​​ខ្លួន​ ​ពី​​របៀប​ក្នុង​ការ​រក​គ្រាប់​បាល់​​ បន្ទាប់​ពី​ឃើញ​ខ្សែ​ប្រយុទ្ធ​របស់​​អង់គ្លេស​​ទើប​តែ​រក​បាន​២​គ្រាប់​ តែ​បង្ហាញ​ខ្លួន១១​លើក​​ទៅ​ហើយ​ឲ្យ​បិសាច​ក្រហម Manchester United នៅ​ English Premier League ​​រដូវ​កាល​នេះ។
Dimitar Berbatov
Dimitar Berbatov
អតីត​​ខ្សែ​ប្រយុទ្ធ​បិសាច​​ក្រហម​ Dimitar Berbatov និយាយថា ៖ “Alan Shearer គឺ​​ជា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​អង់គ្លេស​ជា​​ច្រើន​ ដែល​មាន​សមត្ថភាព​អាច​រក​គ្រាប់​បាល់​​​​បាន​ ហើយ​ក៏​​ធ្លាប់​ជា​និមិត្តរូប​របស់​ខ្ញុំ​ ដូច្នេះ​គេ​ប្រហែល​ជា​អាច​ជួយ​ផ្ដល់​នូវ​​អ្វី​ដែល​ជា​ដំបូន្មាន​​ដល់ Rashford ​បាន​ខ្លះ​​នៅ​ក្នុង​ស្ថានភាព​​បែប​នេះ” ​។
​ខ្សែ​ប្រយុទ្ធ​ដដែល​​​បន្ថែម​ថា ​ពេល​ដែល​គេ​នៅ​ជា​កីឡាករ​ក៏​ធ្លាប់​ទទួល​បាន​ការ​រិះគន់​ដូច​គ្នា គ្រាន់​តែ​ពេល​ខ្លះ​វា​បាន​ប៉ះ​ពាល់​ដល់​អារម្មណ៍​ តែ​ពេល​ខ្លះ​ក៏​មិន​អី​ដែរ​។ ដូច្នេះ​​វា​សំខាន់​ណាស់​ដែល​អ្នក​ចាត់​ការ​ក្រុម​ការងារ និង​មិត្ត​រួម​ក្រុម​គួរតែ​ប្រាប់​ទៅ​កាន់ Rashford ពី​កំហុស​ដែល​គេ​តែង​តែ​រត់​ខុស​​ទម្រង់ ព្រោះ​វា​ជា​ការ​ដាស់តឿន​​បន្តិចបន្តួច​។
ពួក​គេ​មាន​កីឡាករ​ដ៏​​ឆ្លាតវៃ​​ក្នុង​ការ​រក​គ្រាប់​​​ដូច​ជា Ronaldo នៅ​ក្នុង​ក្លឹប​ ដូច្នេះ​គេ​គួរតែ​និយាយ​គ្នា​ជា​មួយ Ronaldo ដើម្បី​ទទួល​បាន​ដំបូន្មាន​ទាំង​នោះ​៕