លោក Carlo Ancelotti ​បាន​ហៅ​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ថា​ជា​កីឡាករ​ល្អ​ជាង​គេ​បំផុត​នៅ​តំបន់​អឺរ៉ុប ​ក្រោយ​ពី​រូបគេ​រក​បាន​១​គ្រាប់​ជួយ PSG ​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ក្នុងលិទ្ធ ១ ទល់នឹង ០ ​នៅ​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

Carlo Ancelotti
Carlo Ancelotti

​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នេះ​ដែរ ក្រុម PSG ​មាន​ឱកាស​រក​គ្រាប់​បាល់​ ១​គ្រាប់​មុន​ទៅ​ហើយ ដោយ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ទទួល​បាន​បាល់​ប៉េណាល់ទី ​តែ​មិន​សំណាង ​រូបគេ​ទាត់​មិន​ចូល​នោះ​ទេ។

ការ​ប្រកួត​ជិត​នឹង​ចប់​ទៅ​ហើយ ​នាទី​៩០+ ​កីឡាករ Mbappe ​ក៏​មាន​ឱកាស​រក​គ្រាប់​បាល់​បាន ​១​គ្រាប់​ឱ្យ​ក្រុម PSG ​ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ១ ទល់នឹង ០ ​លើ​ក្រុម Real Madrid ​។

​ក្រោយ​ចប់​ការ​ប្រកួត ​លោក Ancelotti ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​៖ “Mbappe ​ជា​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប។ Mbappe ​ជា​កីឡាករ​មិន​អាច​បញ្ឈប់​បាន​នោះ​ទេ យើង​បាន​ព្យាយាម​គ្រប់គ្រង​គាត់។ Militao ​ធ្វើ​ការងារ​គាត់​បាន​ល្អ​ហើយ ប៉ុន្តែ​គាត់​តែងតែ​ជា​កីឡាករ​ម្នាក់​បង្កើត​ឱកាស​បាន​ជា​និច្ច”៕