លោក Carlo Ancelotti ​បាន​យល់​ព្រម​ទៅ​ដឹក​នាំ​ក្រុម Everton ​ហើយ ​ដោយ​មាន​កុងត្រា​ដល់​៤​ឆ្នាំ​កន្លះ ​ហើយ​លោក ​Duncan Ferguson ​ដែល​ជា​គ្រូ​បង្វឹក​បណ្ដោះអាសន្ន​ក៏​នៅ​ជា​ដៃ​ស្ដាំ​របស់​លោក​ដែរ។

photo of Carlo Ancelotti
Carlo Ancelotti

បុរស​វ័យ​៦០​ឆ្នាំ​ខាង​លើ​នេះ ​ត្រូវ​បាន​ក្រុម Napoli ​បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​កន្លង​ទៅ។ ក្រោយ​ពី​អស់​តំណែង​ភ្លាម ​មាន​ក្លឹប​២​នៅ​អង់គ្លេស​បាន​ទាក់ទង​រូប​លោក គឺ Everton ​និង Arsenal ​។ ​ចុង​បញ្ចប់ Arsenal ​ក៏​បាន​ជ្រើស​យក Arteta ​មក​ធ្វើ​ជា​អ្នក​ចាត់ការ​របស់​ខ្លួន ​ស្រប​ពេល Everton ​ក៏​បាន​សម្រេច​បំណង​យក Ancelotti ​មក​ដឹក​នាំ​ក្រុម​ដែរ។

អ្នក​ចាត់ការ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​៣​សម័យ​កាល​នេះ ​នឹង​ចូល​ខ្លួន​ដឹក​នាំ​ក្រុម Everton ​ចាប់​ពី​ប្រកួត​ក្រោយ​ទៅ ​ហើយ​មាន​កុងត្រា​ដល់​ទៅ​៤​ឆ្នាំ​កន្លះ​ឯ​ណោះ។ ​ក្រុម Everton ​បច្ចុប្បន្ន​នៅ​លេខ​១៥​ក្នុង​តារាង ​ហើយ​មាន​ត្រឹម​៤​ពិន្ទុ​ប៉ុណ្ណោះ​ពី​តំបន់​កាត់​ចោល។ នេះ​ជា​អ្វី​ដែល​លោក Ancelotti ​ត្រូវ​ធ្វើ​មុន​គេ ​ស្រោច​ស្រង់​ក្លឹប​នេះ​ឡើង​វិញ៕