លោក Conor Nestor

លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងត្រូវបានទទួលពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំខែសីហា ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិ CNCC ខណៈដាវ នីម ក្រសោបបានពានកីឡាករល្អលើកដំបូង។

អំឡុងខែសីហា នៅក្របខណ្ឌកំពូល គ្រូបង្វឹកកាន់ UEFA A-License ដឹកនាំព្រះខ័នរាជឈ្នះបឹងកេត១ទល់នឹង២, ឈ្នះកំពង់ចាម៥ទល់នឹង០, ស្មើអង្គរថាយហ្គឺរ ១ទល់នឹង១ និងឈ្នះអគ្គិសនី៥ទល់នឹង០។

លោក ដាវ នីម

នេះជាលើកទី៣ហើយដែលបុរសជនជាតិអៀរឡង់ដណ្ដើមបានពានរង្វាន់កិត្តិយសខាងលើនៅរដូវកាល២០១៩ បន្ទាប់ពីខែមីនា និង​មេសា។

photo of Conor Nestor

ចំណែក ដាវ នីម បានពានកិត្តិយសនេះបន្ទាប់ពីរួមចំណែកជួយគិរីវង់សុខសែនជ័យ ឈ្នះណាហ្គាវើលដ៍ និងក្រសួងការពារជាតិ៕