លោកគ្រូបង្វឹក Antonio Conte នៃក្រុមមាន់ខ្នាយមាស Tottenham Hotspur បានសារភាពថាក្រុមរបស់លោកមានឱកាសស្រវាបាន Top 4 តែ ១ភាគរយប៉ុណ្ណោះបើធៀបនឹងឱកាសរបស់ក្រុម Manchester United និង Arsenal ។

Antonio Conte
Antonio Conte

Man United កំពុងឈរនៅលេខរៀងទី៤ក្នុងតារាង Premier League ខណៈដែល Spurs ចាញ់ពិន្ទុក្រុមលោក Ralf Rangnick ដល់ទៅ៧ពិន្ទុនិងកំពុងឈរនៅលេខរៀងទី៨ឯណោះ។

អ្វីដែលកាន់តែអាក្រក់គឺ Spurs បានបន្តចាញ់៣ប្រកួតចុងក្រោយនៅ Premier League របស់ខ្លួនទៀតដែលធ្វើឲ្យឱកាសគ្រងតំំណែង Top 4 កាន់តែស្ដួចស្ដើង។

លោក Conte បានថ្លែងប្រាប់ beIN Sports ថា៖ “ញុំតែងតែនិយាយថាខ្ញុំមានអារម្មណ៍ថាពួកយើងមានឱកាសឈ្នះពានក្នុងលីគតែ១ភាគរយប៉ុណ្ណោះ។ នៅទីនេះគឺវាពិតជាចម្លែក ប្រហែលខ្ញុំមានអារម្មណ៍ថាពួកយើងមានតែ១ភាគរយទេក្នុងការដណ្ដើមតំណែង Top 4 ។ កម្រិតរបស់លីគមួយនេះគឺពិតជាខ្ពស់ហើយវាមិនសូវជាមានគម្លាតទេរវាងក្រុមផ្សេងនិងក្រុមខ្លាំង”៕