Photo of Antonio Conte
Antonio Conte of Chelsea

សង្គ្រាម​ពាក្យ​សម្ដី​រវាង​អ្នក​ចាត់ការ​ល្បី​ឈ្មោះ Jose Mourinho ​និង Conte ​​បាន​បន្ដ​ផ្ទុះ​ឡើង​ទៀត ​ក្រោយ​ពី​ក្រុម Chelsea ​បាន​ត្រឹម​ស្មើ Norwich ​ក្នុង​ពាន​រង្វាន់ FA Cup ។

Jose ​បាន​និយាយ​ដៀមដាម​ដល់ Conte ​ដោយ​ចោទ​ថា​អ្នក​ចាត់ការ​រូប​នេះ​ធ្លាប់​មាន​ប្រវត្តិ​រៀប​ចំ​លទ្ធផល​ទុក​មុន​ការ​ប្រកួត។ យ៉ាងណាមិញ ​ឆ្លើយ​តប​ទៅ​នឹង​ការ​និយាយ​ដូច្នេះ កាល​ពី​យប់មិញ​នេះ ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​បាន​យក​ពាក្យ​ទាំង​អស់​របស់ Jose ​ថា​ជា​រឿង​ដដែល​ៗ ​ព្រោះ​តាំង​ពី​ដើម​មក​អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​ម្នាក់​នេះ​ចេះ​តែ​និយាយ​ដូច្នេះ​ឯង។

photo of conte and mourinho
conte and mourinho

“ខ្ញុំ​គិត​ថា​មុន​ពេល​អ្នក​និយាយ​ទៅ​ថា​ឱ្យ​នរណា​គេ ​ឬ​បញ្ឈឺ​គេ​នោះ ​អ្នក​គួរ​តែ​ចំណាយ​ពេល​មើល​ខ្លួន​ឯង​សិន។ អ្នក​កំពុង​តែ​បង្ហាញ​ថា​ខ្លួន​ឯង​ជា​មនុស្ស​គំនិត​ខ្លី… អ្នក​មិន​បាន​ដឹង​ច្បាស់​លាស់​ពី​ស្ថានភាព​ណាមួយ​នោះ​ទេ។ ខ្ញុំ​ស្គាល់​គាត់​ច្បាស់ (Jose) ​ពី​មុន ​ហើយ​បច្ចុប្បន្ន​គាត់​នៅ​តែ​អីចឹង​ដដែល ​ហើយ​ទៅ​ថ្ងៃ​អនាគត​ក៏​នៅ​តែ​ចឹង”។ សម្ដី Conte ។

គេ​សង្កេត​ឃើញ​ថា​រដូវ​កាល​នេះ ​សង្គ្រាម​ពាក្យ​សម្ដី​រវាង​អ្នក​ចាត់ការ​ Man Utd ​និង Chelsea ​កាន់​តែ​ផ្ទុះ​ឡើង​ហើយ ​ក្រោយ​ពី​ម្នាក់ៗ​មិន​ព្រម​បន្ធូរបន្ថយ​គ្នា​សោះ៕

ប្រភពពី៖ marca