អ្នក​ចាត់​ការ​របស់​ក្លឹប West Ham លោក David Moyes ជឿជាក់​ថា ខ្សែ​ការពារ Declan Rice ពេល​នេះ​មាន​តម្លៃ​ដល់​ទៅ​ជាង ​១០០​លាន​ផោន ហើយ​អនាគត​ជា​ប្រធាន​ក្រុម​របស់​អង់គ្លេស។

David Moyes
David Moyes

Rice នៅ​សល់​កុងត្រា​​រយៈពេល ​២​ឆ្នាំ​ទៀត​​​នៅ​ពេល​បញ្ចប់​រដូវ​កាល​នេះ​ជាមួយ West Ham។ Manchester United ត្រូវ​បាន​រាយការណ៍​ថា​ចាប់​អារម្មណ៍​លើ Rice ប៉ុន្តែ​ត្រូវ​ប្រជែង​ជាមួយ Chelsea និង Man City សម្រាប់​កីឡាករ​សញ្ជាតិ​អង់គ្លេស។

សាកសួរ​តើ Rice ពេល​នេះ​​មាន​តម្លៃ​ខ្លួន​​ជាង​ ១០០​លាន​ផោន​ឬ​អត់? Moyes បាន​ឆ្លើយ​ថា ត្រូវ​ហើយ​ប្រាកដ​ណាស់។ គេ​គឺ​ជា​កីឡាករ​សំខាន់​សម្រាប់ West Ham និង​​ជា​មនុស្ស​ដែល​ក្រុម​ឲ្យ​តម្លៃ​។ គេ​​គឺ​ជា​បុគ្គល​ល្អ ហើយ​ក្រុម​ពិត​ជា​រីករាយ​ដែល​មាន​រូប​គេ។

កីឡាករ​វ័យ ​២៣​ឆ្នាំ​​​កំពុង​ជួយ West Ham ឲ្យ​ឈរ​លេខ​៥​ក្នុង​តារាង​ពិន្ទុ Premier League និង​ប្រជែង​ក្នុង​ពាន​រង្វាន់ FA Cup និង Europa League៕