លោក Dean Jones ថា ក្លិបហង្សក្រហម Liverpool អាចនឹងបាត់បង់ កីឡាករឆ្នើមរបស់ខ្លួនម្នាក់ ក្នុងចំណោមពីរនាក់ពោលគឺ កីឡាករ Roberto Firmino ឬ Sadio Mane។

Roberto Firmino នឹង Sadio Mane
Roberto Firmino នឹង Sadio Mane

ជាការពិតណាស់ Firmino និង Mane គឺនឹងត្រូវផុតកុងត្រាហើយ នៅពេលចប់រដូវកាលនេះ ដោយកាលពីថ្មីៗនេះ មានរបាយការណ៍ជាច្រើនធ្លាប់ចុះផ្សាយថា Mane ទំនងជាអាច ផ្លាស់ទៅកាន់ក្លិប Real Madrid ឬ Barcelona ប្រសិនបើមានក្លិបណាមួយផ្តល់សំណើសមរម្យមួយសម្រាប់រូបគេ។

រីឯ Firmino វិញបានឈានដល់វ័យ ៣០ឆ្នាំហើយ ព្រមទាំងគេនៅសល់ពេលប្រមាណជា ១៨ខែទៀតប៉ុណ្ណោះជាមួយក្រុម ដូច្នេះហើយទើបលោក Dean រំពឹងថា រវាងកីឡាករពីររូបនេះ នឹងមានម្នាក់អាចចាកចេញ។

លោក Dean បាននិយាយថា៖ “រវាង Firmino និង Mane ប្រាកដជាមានម្នាក់នឹងចាកចេញហើយ នៅពេលចប់រដូវកាលនេះ។ វាពិតជាគួរឲ្យចាប់អារម្មណ៍ ពេលយើងកំពុងចាំតាមដានមើលថា ម្នាក់ណាជាអ្នកចាកចេញ”៕