លោក Dean Saunders ថា កីឡាករ Sadio Mane គិតខុសហើយ ដែលសម្រេចចិត្តដើរចេញ ពីក្លិប Liverpool។

Dean Saunders
Dean Saunders

ជាការពិតណាស់ Mane សម្រេចចិត្តដើរចេញពី Anfield ហើយត្រូវបាន ក្លិប Bayern Munich ចែចូវបានសម្រេចថ្មីៗនេះ​។ ក្លិប Bayern បានចុះកុងត្រាយក Mane ពី Liverpool ក្នុងតម្លៃខ្លួន ៣២លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល ៣ឆ្នាំ។

លោក Saunders បាននិយាយថា៖ “ខ្ញុំនៅតែមិនជឿថា ហេតុអ្វីបានជា Mane សម្រេចចិត្ត ចាកចេញពី Liverpool។ គេអាយុ ៣០ឆ្នាំហើយ ខ្ញុំគិតថា រយៈពេលប្រមាណជា ៦ខែចុងក្រោយជាមួយ Liverpool នេះគេធ្វើបានល្អណាស់ មិនមានអ្នកបញ្ឃប់គេបានទេ។ 

ពេល Diaz មកដល់ គេនៅលេងតំបន់កណ្តាល គេធ្វើបានកាន់តែល្អ។ ខ្ញុំនៅតែវិលវល់ មិនយល់ថា ហេតុអ្វីបានជាគេចេញពី Liverpool ស្របពេលដែល នៅ Liverpool​ មានកីឡាករល្អទាំងអស់ តែគេសម្រេចទៅ Bayern វិញ”៕