គ្រូបង្វឹកបារាំង លោក Didier Deschamps នៅតែសម្តែងការជឿទុកចិត្ត និងគាំទ្រដល់ខ្សែប្រយុទ្ធ Antoine Griezmann សម្រាប់ការបង្ហាញខ្លួនលេងអោយក្រុមអ្នកមានបុណ្យ Barcelona ទោះបីជាមិនទាន់ទទួលបានផ្លែផ្កាដូចដែល រូបគេធ្លាប់លេងអោយ At.Madrid ប៉ុន្តែអ្នកចាត់ការក្រុមមាន់គកបារាំងលោក Didier Deschamps ជឿជាក់ថា Griezmann នឹងទទួលបានជោគជ័យក្នុងអាជីពជាមួយក្លឹបថ្មីដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ។

Didier Deschamps and Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann និង គ្រូបង្វឹកបារាំង លោក Didier Deschamps

ក្រោមរួមរស់ជាមួយក្រុមដែលមានមូលដ្ឋានៅរាជធានីប្រទេសបារាំងគឺ At.Madrid បាន ៥រដូវកាល Griezmann បានសម្រេចចិត្តចាកចេញពី Atletico Madrid ទៅកាន់ក្រុមប្រជែងលីកគឺ Barcelona ក្នុងកិច្ចព្រមព្រៀងតម្លៃខ្លួន ១២០លានផោនប៉ុន្តែគិតមកដល់ពេលនេះរូបគេនៅមិនទាន់បានបង្ហាញទម្រង់លេងដល់ចំណុចកំពូលនៅឡើយទេ។

photo of Antoine Griezmann
កីឡាករ Antoine Griezmann និង លោក Didier Deschamps

Griezmann ធ្លាប់លេងក្នុងតួនាទីនៅតំបន់ប្រយុទ្ធកណ្តាលអោយជម្រើសជាតិ បារាំងនិង At.Madrid ខណៈកីឡាករវ័យ ២៨ឆ្នាំរូបនេះរកបានគ្រាប់បាល់នៅលីគកំពូលអេស្បាញ La Liga ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១០ដងកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ Deschamps មិនមានការព្រួយបារម្ភចំពោះ Griezmann ទេ ដោយអះអាងថាគាត់គ្រាន់តែត្រូវការពេលវេលាបន្ថែមទៀតដើម្បីសម្របខ្លួនទៅនឹងក្លឹបថ្មីដើម្បីផ្តល់ភាពវិជ្ជមាននិងលទ្ធផលល្អសម្រាប់ក្រុមរបស់គាត់។

photo of Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann របស់ Barcelona