ក្លឹប Atletico Madrid ត្រៀមនឹងបញ្ចប់ការចុះហត្ថលេខាលើកូនប្រុសរបស់លោក Diego Simeone កីឡាករ Giuliano ពីក្លឹបអាហ្សង់ទីន River Plate ។

photo of Diego Simeone
លោក Diego Simeone

ជាក់ស្តែងកីឡាករវ័យ ១៦ ឆ្នាំដែលជាកូនពៅ ក្នុងចំណោមបងប្អូនប្រុសទាំងបីនាក់របស់លោក  Simeone ខណ:ដែលត្រៀមខ្លួននៅក្នុងការចាប់ផ្តើមចូលរួមក្នុងប្រព័ន្ធយុវជនរបស់ក្លឹប ។

លោក Diego Simeone និង កូនប្រុសរបស់លោក giuliano Simeone

គួរបញ្ជាក់ថាកូនប្រុសច្បង Giovanni កំពុងជាប់នៅក្នុងជម្រើសជាតិអាហ្សង់ទីន​ ដែលបានបង្ហាញខ្លួនចំនួន ៥ លើក និងរកបាន ១ គ្រាប់ ហើយបច្ចុប្បន្នកំពុងដាក់ខ្ចីជើងនៅក្លឹប Cagliari ពីក្រុម Fiorentina ។

យ៉ាងណាមិញចំពោកូនប្រុសកណ្តាលឈ្មោះ Gianluca ដែលមានអាយុ ២១ ឆ្នាំកំពុងលេងអោយក្រុម Ibiza លីគលំដាប់ទាបមួយរបស់អេស្ប៉ាញ ខណ:គេក៏ធ្លាប់ឆ្លងកាត់ប្រព័ន្ធយុវជនក្រុម River Plate ផងដែរ ។

បញ្ជាក់ថាលោក Diego Simeone បានដឹកនាំ Atletico Madrid ចាប់តាំងពីឆ្នាំ ២០១១ ដែលអាចនាំពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League និងឈ្នះពានរង្វាន់ La Liga មួយដង ៕