អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Everton លោក Don Hutchison បានជម្រុញឱ្យអ្នកចាត់ថ្មីថ្មោងលោក Frank Lampard គួរតែប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួន ដើម្បីចុះកុងត្រានាំយកអតីតកូនក្រុមនៅ Chelsea រួមមាន Ruben Loftus-Cheek និង Ross Barkley មកកាន់ទឹកដី Goodison Park ឱ្យបាន។

Frank Lampard
Frank Lampard

ជាការពិតណាស់ លោក Lampard ទើបតែបានប្រកាសតែងតាំងជាអ្នកចាត់ការថ្មីរបស់ Everton បន្តពីលោក Rafa Benitez ដោយទទួលបានកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះ។

រម្លឹកថា នេះជាក្លិបទី ២ ហើយដែលបុរសសញ្ជាតិ អង់គ្លេស ទទួលតំណែងក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីលោកត្រូវបាន Chelsea បណ្តេញចេញពីតំណែងកាលពីខែ មករា ឆ្នាំ ២០២១។

លោក Don Hutchison បានផ្តល់សេចក្តីណែនាំទៅឱ្យលោក Lampard យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា គាត់គួរតែផ្ទេរយក Ruben Loftus-Cheek និង Ross Barkley ព្រោះខ្ញុំគិតថា Everton ឥឡូវកំពុងជួបបញ្ហាប្រឈមច្រើនមែនទែន។

ខ្ញុំគិតថា ដោយសារ Doucoure រងរបួសភ្លៅកាលពីប្រកួតមុន ទើបធ្វើឱ្យពួកគេហាក់មានចំណុចខ្សោយនៅត្រង់តំបន់នេះ…”៕