លោក Don Hutchison អតីត​កីឡាករ​របស់ Liverpool បាន​និយាយ​ថា ខ្សែ​បម្រើ Donny van de Beek គួរ​តែ​ចាកចេញ​ពី Manchester United ដើម្បី​​​រក្សា​អាជីព​របស់​ខ្លួន​ឲ្យ​រស់​បន្ត។

លោក Don Hutchison នឹងខ្សែ​បម្រើ Donny van de Beek
លោក Don Hutchison នឹងខ្សែ​បម្រើ Donny van de Beek

ខ្សែបម្រើសញ្ជាតិ​ហុល្លង់​រូបនេះមិន​សូវ​​ជា​បាន​បង្ហាញ​ខ្លួនប៉ុន្មាន​ទេ​ក្នុង​រដូវ​កាល​ដំបូង បន្ទាប់​ពី​ចូលរួម​ជាមួយក្រុម Man United ​ពី​ក្លឹប Ajax កាល​ពី​រដូវ​ក្ដៅ​មុន។ សម្រាប់​រដូវ​កាល​នេះ​វិញ កីឡាករ​វ័យ​ ២៤​ឆ្នាំ​លេង​បាន​តែ​៦​នាទី​គត់​ សម្រាប់​៥​ប្រកួត​ក្នុង​លីគ​របស់​បិសាច​ក្រហម។

ទាក់ទិន​នឹង​អនាគត​របស់ Van de Beek លោក Hutchison បាន​និយាយ​ថា គេ​គួរ​តែ​ទៅ​ពិភាក្សា​​ជាមួយ​ភ្នាក់ងារ។ ហើយ​ភ្នាក់ងារ​នឹង​បន្ត​ទៅ​និយាយ​ជាមួយ​អ្នក​ចាត់​ការ និង​នាយ​កប្រតិបត្តិ ព្រោះ​ព្រឹត្តិការណ៍ World Cup នៅ​សល់​តែ​១៨​ខែ​ទៀត​ទេ​នឹង​មក​ដល់​ហើយ។

​​Hutchison បាន​បន្ថែម​ទៀត​ថា Van de Beek មិន​អាច​បាន​ត្រឹម​តែ​អង្គុយ​កៅអី​បម្រុង ​លេង​​តែ​នៅ​ពាន League Cup និង​ម៉ោង​បន្ថែម​បាន​ទេ។ គេ​គួរ​តែ​ចេញ​ពី Manchester United៕