គ្រូបង្វឹកថ្មីរបស់ កាំភ្លើងធំ Arsenal លោក Unai Emery បានបញ្ជាក់សាជាថ្មីថាក្រុមរបស់លោក នឹងចុះកិច្ចសន្យាលើកីឡាករបន្ថែមទៀតមុនពេលបិទទ្វារទីផ្សារដោះដូរកីឡាកររដូវនេះ។

លោក Unai Emery
លោក Unai Emery

លោក Emery បាននិយាយថា លោកសប្បាយចិត្តក្នុងការធ្វើការជាមួយក្រុម Arsenal ប៉ុន្តែលោកបន្ថែមថាក្រុម Arsenal ព្យាយាមទិញយកកីឡាករបន្ថែមទៀតព្រោះចង់ឱ្យក្លឹបនេះប្លែកជាងមុន។

លោក Emery បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែរបានមកដឹកនាំក្លឹបនេះ ប្រសិនបើមានឱកាសខ្ញុំនឹងព្យាយាមចុះហត្ថលេខាលើកីឡាករបន្ថែមទៀតនោះមុនទីផ្សារដោះដូរកីឡាករបិទ»៕