គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Unai Emery បានឱ្យដឹងថា ខ្សែប្រយុទ្ធ Reiss Nelson នឹងមានអនាគតដ៏ល្អនៅឯកីឡដ្ឋាន Emirates ហើយពួកយើងកំពុងទន្ទឹងរង់ចាំគាត់ត្រលប់មកក្លឹបពី Hoffenheim វិញនៅឆ្នាំក្រោយ។

លោក Emery ថា Arsenal រង់ចាំ Nelson ដាច់កុងត្រាពីក្លឹប Hoffenheim
លោក Emery ថា Arsenal រង់ចាំ Nelson ដាច់កុងត្រាពីក្លឹប Hoffenheim

កីឡាករវ័យ 18ឆ្នាំរូបនេះ ត្រូវបានក្លឹបអាល្លឺម៉ង់ Hoffenheim  ខ្ចីជើង1រដូវកាលកាលពីខែសីហា បន្ទាប់ពីចុះកុងត្រា 3ឆ្នាំជាមួយក្រុមកាំភ្លើងធំ។

យុវជនរបស់ជម្រើសជាតិអង់គ្លេសរូបនេះ បានទៅលេងជាមួយ Hoffenheim ព្រោះនៅជាមួយ Arsenal កាលពីរដូវកាលមុនលោកបានបង្ហាញខ្លួនបានតែប៉ុន្មានប្រកួតប៉ុណ្នោះ។ តាំងពីខ្ចីជើងទៅលេងនី Bundesliga មក Nelson ស៊ុតបាន 5គ្រាប់ ពីការលេង6ប្រកួត ក្នុងលីគកំពូលរបស់អាល្លឺម៉ង់មួយនេះ៕

xxx during the International Champions Cup 2018 match between Club Atletico de Madrid and Arsenal at the National Stadium on July 26, 2018 in Singapore.

ប្រភព៖ Goal