photo of Edinson Cavani And Kylian Mbappe
Edinson Cavani And Kylian Mbappe

ក្លឹបយក្សបារាំង Paris Saint-Germain កំពុងតែត្រៀមកម្លាំងសម្រាប់ការប្រកួតជើងទី2 វគ្គ16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Real Madrid ដោយលោក Unai Emery បានអោយតួសំខាន់ 3រូបគឺ Kylian Mbappe, Edinson Cavani និង Marco Verratti ដោយអោយសម្រាក់ ពីការប្រកួតក្នុងលីករបស់ខ្លួន នៅរាត្រីនេះ ដើម្បីរក្សាកម្លាំងឱ្យទុកប្រយុទ្ធជាមួយ Real Madrid នៅថ្ងៃទី6 មីនានេះ  ខណៈ Neymar កំពុងតែមានរបួស។

នៅយប់ថ្ងៃសៅរ៍នេះ ក្រុមរបស់បារាំងនឹងធ្វើដំណើរទៅកាន់ទីក្រុង Troyes ដោយគ្មានកីឡាករសំខាន់ៗ 3រូប ខណៈដែលគ្រូបង្វឹករបស់ពួកគេ មិនចង់អោយមានគ្រោះថ្នា់អ្វីមួយ មុនប្រកួតជាមួយក្រុម Real Madrid មកដល់

នេះជាតារាកីឡាករ PSG ដែលលោក Unai Emery កោះហៅសម្រាប់ប្រកួតយប់នេះ៖ Alphonse Areola, Yuri Berchiche, Lorenzo Callegari, Dani Alves, Angel Di Maria, Julian Lass, Draxler, Presnel Kimpembe, Layvin Kurzawa, Giovani Lo Celso, Thomas Meunier, Christopher Nkunku, Adrien Rabiot, Kevin Rimane, Thiago Motta, Thiago Silva, Kevin Trapp and Timothy Weah៕

ប្រភពពី៖ marca