អតីតគ្រូបង្វឹកក្រុមអ្នកមានបុណ្យ Barcelona លោក Luis Enrique ត្រូវការប្រាក់ពី Arsenal ចំនួន 200លានផោន ដើម្បីនាំយកកីឡាករថ្មីៗ មកពង្រឹងក្រុម។

photo of Luis Enrique
Luis Enrique ជាបេក្ខភាពឈានមុខគេក្នុងការដឹកនាំ Arsenal

ពិតណាស់ លោក Enrique គឺជាបេក្ខភាពឈានមុខគេ ក្នុងការចូលមកជំនួសតំណេងលោក Arsene Wenger ដែលបានប្រកាសថា លោកនឹងចាកចេញពី Arsenal ក្រោយបញ្ចប់រដូវកាលនេះ បន្ទាប់ពីលោកបានរួមរស់ជាមួយកាំភ្លើងធំ អស់រយៈពេល 22ឆ្នាំកន្លងមក។ អតីត​អ្នក​ចាត់​ការ​របស់​ Barcelona រូប​នេះ​មាន​គំនិត​ចង់​រុះរើ​កីឡាករ​មួយ​ចំនួន ប្រសិន​និយាយ​កុងត្រា​ត្រូវរ៉ូវ​គ្នា​ជាមួយ Arsenal។

ក្នុងបញ្ចីកីឡាករដែលលោក Enrique ចង់​រុះរើនោះមានតែកីឡាករពីរនាក់ដែលមិនមានឈ្នោះក្នុងការលក់ Pierre-Emerick Aubameyang និង Alexandre Lacazette។ ចំណែកឯអ្នក​ចាំ​ទី ខ្សែ​ការពារ និង​ខ្សែបម្រើ​នឹង​ត្រូវ​រៀបចំ​ឡើង​វិញទាំងអស់ នឹងខ្សែ​បម្រើ​របស់ Roma កីឡាករ Radja Nainggolan ស្ថិត​នៅ​គោលដៅដែលលោកចង់​បានបំផុត៕ ​​

ប្រភពពី៖ Thesun