លោក Erik ten Hag ត្រូវបានរាយការណ៍ថា​ លោកចង់បានអតីតកូនក្រុមលោក​គឺ កីឡាករ Frenkie de Jong ពី Barcelona មក Manchester United។

Frenkie de Jong នឹង Erik ten Hag
Frenkie de Jong នឹង Erik ten Hag

ជាការពិតណាស់ បន្ទាប់ពីត្រូវបានតែងតាំងជា អ្នកដឹកនាំក្រុមថ្មីរបស់ Man Utd លោក​ Ten Hag បានកំពុងព្យាយាមរុះរើក្រុមឡើងវិញ ដោយលោកបានដាក់គោលដៅទៅលើកីឡាករជាច្រើន ជាពិសេសនោះគឹ អតីតកូនក្រុមលោកតែម្តង។

បើយោងទៅតាមសារកាសែត Sport បានឲ្យដឹងថា លោក Ten Hag បានរំអុកឲ្យ​ Man Utd យក De Jong ពី Barca ដើម្បីមកពង្រឹងតំបន់បម្រើ ស្របពេលដែលមានដំណឹងថា De Jong កំពុងតែចង់ផ្តាច់កុងត្រាជាមួយ Barca ដូចគ្នា៕