លោក Erik ten Hag អនាគតគ្រូថ្មីរបស់ Manchester United បានមានប្រសាសន៍ថា ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood នឹងក្លាយជាកីឡាករសំខាន់ក្នុងក្រុមរបស់លោក ហើយរូបគេក៏នឹងទទួលបានឱកាសចូលលេងទៀងទាត់ផងដែរ ប្រសិនបើគេអាចត្រឡប់មកកាន់ទឹកដី Old Trafford វិញក្រោយការកាត់ក្តី។

Erik ten Hag នឹង Mason Greenwood
Erik ten Hag នឹង Mason Greenwood

ជាការពិតណាស់ កាលពីខែ មករា កន្លងទៅ Greenwood ត្រូវបានក្លិបដកឈ្មោះរបស់គាត់ចេញបណ្តោះអាសន្នទាំងការប្រកួត និងការហ្វឹកហាត់ ដោយសារគាត់បានជាប់ពាក់ព័ន្ធនឹងបទល្មើសរំលោភសេពសន្ថវៈ និងប្រើហិង្សាទៅលើដៃគូស្នេហា, ខណៈបច្ចុប្បន្នរូបគេកំពុងតែនៅក្រៅឃុំ ដើម្បីរង់ចាំការកាត់ក្តី។

មុនចូលមកដឹកនាំ Man UTD នៅរដូវកាលក្រោយ, លោក Ten Hag បានមានប្រសាសន៍ពី Greenwood យ៉ាងដូច្នេះថា៖ “យើងរង់ចាំជុំវិញការកាត់ក្តីរួចរាល់សិន ប្រសិនបើគាត់ទទួលបានភាពស្អាតស្អំ នោះគាត់នឹងទទួលបានកន្លែងលេងគ្រប់គ្រាន់នៅក្នុងក្រុមរបស់ខ្ញុំ គាត់ជាកីឡាករដែលមានទេពកោសល្យពិសេសម្នាក់ អាចលេងបានទាំងស្លាបឆ្វេង, ស្លាបស្តាំ, ខ្សែប្រយុទ្ធកណ្តាល និងខ្សែប្រយុទ្ធដែលមានតួនាទីនៅពីក្រោយកីឡាករលេខ ៩”៕