អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag បានបដិសេធក្នុងការឆ្លើយសំណួររបស់អ្នកសារព័ត៌មានដែលបានសួរលោកថា តើលោកនឹងដាក់កីឡាករ Cristiano Ronaldo ឲ្យលេងជាជម្រើសដំបូងអត់ពេលប៉ះ Brighton។

Erik ten Hag
Erik ten Hag

ជាការពិតណាស់ នៅថ្ងៃអាទិត្យសប្តាហ៍នេះ Man Utd នឹងមានភារកិច្ចសំខាន់ក្នុងការបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ Brighton ក្នុងការប្រកួតបើកឆាកក្របខណ្ឌ Premier League ខណៈ Ronaldo មិនត្រូវបានគេរំពឹងថានឹងលេងជាជម្រើសដំបូងឡើយ បន្ទាប់ពីរូបគេទើបតែបានវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាជាមួយក្រុមឡើងវិញ។

ផ្ទុយទៅវិញ នៅពេលដែលអ្នកកាសែតសួរលោក ថា តើលោកនឹងដាក់ Ronaldo លេងជាជម្រើសដំបូងអត់ ស្រាប់តែលោក Ten Hag បានឆ្លើយយ៉ាងខ្លីថា៖ “ជួបគ្នានៅថ្ងៃអាទិត្យ”៕