អ្នកចាត់ការទូទៅ Ernesto Valverde កំពុងប្រឈមនឹងការបណ្តេញចេញពីក្លឹប FC Barcelona បន្ទាប់ពីដឹកនាំក្លឹបធ្លាប់ទម្រង់លេងជាខ្លាំង។

photo of Ernesto Valverde
អ្នកចាត់ការទូទៅ Ernesto Valverde

កៅអីរបស់លោក Valverde កាន់តែឡើងកំដៅ នៅក្រោយពេល Barcelona ត្រូវបានក្រុមសមាជិកនៅ La Liga, Atletico Madrid ធ្វើការវាយបកយកជ័យជម្នះ ៣-២ នៅចុងក្រោយវគ្គទី២ បន្ទាប់ពីពួកគេបានបើកការនាំមុខ ២-១ លេងដល់នាទី៧៨ទៅហើយនោះក្នុងពានរង្វាន់ Spanish Super Cup កាលពីរាត្រីថ្ងៃសុក្រនៅប្រទេសអារ៉ាប៊ីសាអូឌីត។

ថ្មីៗនេះ ថ្នាក់ដឹកនាំក្លឹប Barcelona បានទៅប្រទេសកាតា ដែលទីដែលអតីតកីឡាករនិម្មិតរូប Xavi ធ្វើការនៅទីនោះ ដែលកំពុងដឹកនាំក្លឹប Al Saad SC លេងក្នុងលីគកំពូលកាតា។

គួររំលឹកផងថា បុរសវ័យ ៤២ឆ្នាំ Xavi ធ្លាប់បានចំណាយពេលលេងឲ្យ Barcelona រយៈពេល ១៧ឆ្នាំនៅទឹកដី Camp Nou មុនពេលចាកចេញពីនៅឆ្នាំ២០១៥ ដោយបានចុះកិច្ចសន្យាលេង ៤ឆ្នាំជាមួយ Al Saad មុនពេលក្លាយជាគ្រូបង្វឹកនៃក្លឹបកាតាមួយនេះនារដូវកាលឆ្នាំ២០១៩-២០១០ ដោយបាននាំ Al Saad ឡើងដល់វគ្គ ៤ក្រុមចុងក្រោយនៃពានលីគអាស៊ី AFC Champions League 2019 ទៀតផង៕