អ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា ក្លិប Paris Saint Germain នឹងសម្រេចចិត្តបណ្តេញលោក Mauricio Pochettino ចេញពីតំណែងជាគ្រូបង្វឹក នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

Mauricio Pochettino
Mauricio Pochettino

ជាការពិតណាស់ កាលពីរដូវកាលបញ្ចប់ទៅថ្មីៗនេះ លោក Pochettino ទទួលរងនូវសម្ពាធខ្លាំងមែនទែន តាមរយៈការដឹកនាំក្លិបឈ្នះពានរង្វាន់ Ligue 1 មួយប៉ុណ្ណោះ ខណៈ គោលដៅដែលក្លិបចង់បានបំផុត នោះ គឺ Champions League ប៉ុន្តែ ផ្ទុយទៅវិញលោកដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ Real Madrid។

គួរបញ្ជាក់ដែរក្រៅពីត្រៀមការប្រកាសចាកចេញរបស់លោក Pochettino គឺ ក្លិបក៏នឹងត្រៀមរុះរើនាយកប្រតិបត្តិចេញផងដែរ​ គឺ ក្លិបនឹងបញ្ចប់តំណែងរបស់លោក Leonardo៕