លោក Rio Ferdinand ចេញមុខនិយាយការពារ និង ផ្តែផ្តាំដល់អ្នកគាំទ្រកុំឲ្យរិះគន់ កីឡាករឆ្នើមរបស់ក្លិប Manchester United កីឡាករ Cristiano Ronaldo ពេក។

Rio Ferdinand
Rio Ferdinand

ជាការពិតណាស់ អ្នកគាំទ្រក្រុមបិសាចក្រហមជាច្រើន បានជឿជាក់ថា Ronaldo មិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ ក្នុងការជួយគ្រប់គ្រងស្ថានការណ៍លើទីលានទេ។ ជាក់ស្តែង Ronaldo នៅ តែបន្តសម្រេចគោលដៅ របស់គេបាន ដោយការស៊ុតបញ្ចូលទី បាន១២គ្រាប់ហើយ ក្នុងព្រឹតិ្តការណ៍ទាំងអស់ជាមួយ Man Utd។

លោក Ferdinand បាននិយាយថា៖“ ញុំឃើញមានមនុស្សម្នាជាច្រើនបានរិះគន់ថា Ronaldo មិនចេះការពារបាល់ មិនចេះដាក់សម្ពាធទៅ លើគូប្រកួតលើទីលាន ប៉ុន្តែតាមពិតទៅ  ខ្ញុំមើលស្ថិតិរបស់គេ ប៉ុន្មានប្រកួតក្រោយនេះ ខ្ញុំឃើញថា គេជួយក្រុមបានច្រើនណាស់។

យើងមិនអាចវាយតម្លៃ Ronaldo ដោយសារតែអាយុគេរៀងជ្រេបែបនេះទេ ព្រោះគ្មានកីឡាករអាយុ ៣៦-៣៧ឆ្នាំណា ដែលល្អដូចគេទេ គេមិនអាចប្រៀបធៀបបានទេ ”៕