photo of Florentino Perez
Florentino Perez of Real Madrid

ពួកគេប្រហែលជាមិនទាន់មានទម្រង់លេងល្អនៅរដូវកាលនេះទេ ប៉ុន្តែក្រុមយក្សអេស្ប៉ាញនេះហាក់ដូចជា មិនមានបំណងផ្លាស់ប្តូរនៅលើទីផ្សារដោះដូរកីឡាករនៅខែមករាឡើយ ។

លោក Florentino Perez ប្រធានក្លឹប Real Madrid បាននិយាយថា “វាហាក់ដូចជាមិនទំនងទេ ដែលក្រុមយក្សរបស់ La Liga បន្ថែមកីឡាករ ទៅលើក្រុមរបស់ពួកគេនៅក្នុងខែមករា” ។

ជ័យជម្នះ 1-0 លើក្រុម Gremio កាលពីថ្ងៃសៅរ៍បានធ្វើឱ្យក្លឹប Real Madrid ឈ្នះ Club World Cup ដែលជាពានរង្វាន់ទី 5 របស់ពួកគេនៅក្នុងឆ្នាំ 2017 ។

ប៉ុន្តែក្រុមរបស់លោក Zinedine Zidane នៅមិនទាន់មានទម្រង់លេងល្អនៅឡើយទេនៅរដូវកាលនេះ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី 2 ក្នុងពូល H នៃក្របខ័ណ្ឌ Champions League និងបានធ្លាក់ចុះប្រាំបីពិន្ទុពីក្រោយក្រុម Barcelona នៅ La Liga ។

ប្រភពពី៖ goal