គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard សារភាពថា លោកបានបដិសេធ​ចំណាប់អារម្មណ៍​របស់ក្លឹបផ្សេងៗដែលចង់​ផ្ទេរ​ខ្សែការពារកណ្តាល​ Kurt Zouma ព្រោះលោកដឹងថា កីឡាកររូបនេះនឹង​ដើរតួនាទីសំខាន់ក្នុងក្រុម​ជម្រើស​ដំបូង​របស់ Chelsea ​នៅ​រដូវកាល​នេះ។

photo of​ Kurt Zouma
ខ្សែការពារកណ្តាល​ Kurt Zouma

កីឡាករវ័យ​២៥​ឆ្នាំរូបនេះ ដែលលេងខ្ចីជើង​ជាមួយ​ក្លឹប Everton កាលពីរដូវកាល​មុន​បាន​លេងជាដៃគូ​ជាមួយកីឡាករ FikayoTomori ហើយ​អ្នក​ទាំងពីរ​ធ្វើ​បាន​ល្អ​ក្នុង៧ប្រកួត​ជាប់ៗគ្នា​របស់​ក្រុម​​ Chelsea ។

photo of Frank Lampard
គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard
បន្ទាប់ពី​ធ្វើបាន​ល្អ​នៅពហុកីឡាដ្ឋាន Goodison Park កាលពីរដូវ​កាល​មុនក្លឹប Everton ចង់ចុះកិច្ច​ព្រមព្រៀងផ្ទេរ​​Zoumaជា​អចិន្ត្រៃយ៍ ប៉ុន្តែលោកLampard ដឹងថា លោកមិនអាចរកកីឡាករមក​ជំនួស​បានទាន់ពេលទេ ខណៈ​ក្លឹប​​ Chelsea ​កំពុង​ជាប់បម្រាម​មិន​ឲ្យ​ផ្ទេរកីឡាករថ្មី​។

Lampard បាននិយាយថា “Zouma ពិតជាអស្ចារ្យណាស់។ ខ្ញុំមាន​ការ​ជឿជាក់លើគាត់ គាត់ធ្វើបាន​ល្អអំឡុង​ពេល​ខ្ចីជើង​នៅ​ក្លឹប Everton កាលពីឆ្នាំមុន”៕